កម្មវិធីហាត់ការ សម្រាប់និស្សិតផ្នែកវិស្វកម្ម ទឹកនិងបរិស្ថាន

អ្នកស្រី Heng Seltik ដែលជា GEDSI, Stakeholder Engagement Advisor, CAPRED
លោក ឌី​​​ ពិសិដ្ឋ​ ម្ចាស់ស្ថានីយ៍ទឹកស្អាត ល្វានិងស្រង៉ែ

កម្មវិធីអ្នកដឹកនាំជំនាន់ថ្មីសម្រាប់សកម្មភាពទឹកស្អាត និងអនាម័យ  (YLWA) ជំនាន់ទី២ គឺជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដែលផ្តោតលើវិស័យផ្គត់ផ្គង់ទឹកស្អាតតាមបំពង់​។

កម្មវិធីនេះមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតធនធានមនុស្សក្នុងវិស័យនេះ ដោយការផ្តល់ឱកាសដល់និស្សិតឆ្នាំចុងក្រោយ និងនិស្សិតទើបបញ្ចប់ការសិក្សាលើជំនាញទឹក និងបរិស្ថាន អាចទទួលបានការបណ្តុះបណ្តាលបន្ថែមលើជំនាញរឹង និងទន់ និងចុះហាត់ការរយៈពេល ៦ខែ នៅស្ថានីយ៍ប្រតិបត្តិករទឹកឯកជន ទាំង៧ ដោយដើរតួជាអ្នកជំនាញនៅតាមស្ថាប័ននីមួយៗដើម្បីធានាថា ទឹកស្អាតទាំងនោះមានស្តង់ដានិង ធានាដល់សុខុមាលភាពប្រជាជន។

ហេតុអ្វីបានជាមាន BOOTCAMP Training 5 ថ្ងៃ?

លក្ខណៈពិសេសរបស់កម្មវិធីនេះគឺ អ្នកចូលរួមទទួលបាន ការបណ្តុះបណ្តាលចំនួនពីរធំៗ៖ ទីមួយគឺ Bootcamp Training រយៈពេល 5ថ្ងៃ សម្រាប់ការបណ្តុះបណ្តាលជំនាញទន់ និង ទីពីរគឺការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីគាំទ្រដល់ និស្សិតក្នុងអំឡុងពេលចុះកម្មសិក្សារយៈពេល 6ខែ នៅឯស្ថានីយ៍ប្រតិបត្តិករទឹកឯកជន។

គោលបំណង៖

  • អភិវឌ្ឍជំនាញប្រកបដោយប្រសិទ្ធភាព៖ Bootcamp Training អាចផ្តល់នូវបទពិសោធន៍ និងជំនាញជាក់ស្តែង ដែលជារឿយៗមានប្រសិទ្ធភាពជាងការរៀនក្នុងថ្នាក់តាមបែបបុរាណ។
  • កសាងសមត្ថភាពផ្នែកទំនាក់ទំនង ចំណេះដឹងក្នុងការបង្កើត និងគ្រប់គ្រងគម្រោង ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ …
  • ផ្សារភ្ជាប់ទំនាក់ទំនង៖ អ្នកចូលរួមមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិ គ្រូបង្ហាត់ និងអ្នកជំនាញក្នុងវិស័យនេះផ្ទាល់
  • ផ្តល់បរិយាកាសសិក្សាបែបថ្មី៖ Bootcamp Training ផ្ដោតលើការអនុវត្តជាក់ស្តែងដោយប្រើប្រាស់ចំណេះដឹងដែលបានរៀន។

ការបណ្តុះបណ្តាលនេះមានគ្រូបង្គោលមកពី Impact Hub Phnom Penh (IHPP) ដែលជាអ្នកបណ្តុះបណ្តាលផ្ទាល់រយៈពេល ៥ថ្ងៃពេញ។ លើសពីនេះ អ្នកចូលរួមក៏បានធ្វើបទបង្ហាញពីគម្រោងដែលពួកគេបានស្នើឡើង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកជំនាញផងដែរ។

វីដេអូខ្លីៗពីBootcamp ៖

ទស្សនៈកិច្ចសិក្សាទៅ ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្វាយរមៀត
លោក សៀវ ហ៊ួត ម្ចាស់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្វាយរមៀត

ជំនួយផ្នែកបច្ចេកទេស

ក្នុងកំឡុងពេល​​ ៦ខែ នៃការហាត់ការនៅស្ថានីយ៍ប្រតិបត្តិករទឹក និស្សិតរបស់យើងក៏ទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមជាបន្តបន្ទាប់លើជំនាយបច្ចេកទេសផ្នែកផ្គត់ផ្គង់ទឹកស្អាត ដែលបណ្ដុះបណ្ដាលដោយអ្នកជំនាញពីក្រុមហ៊ុន ISEA។

វឌ្ឍនភាពការងារនៅតាមស្ថានីយ៍

ជារៀងរាល់១ខែម្តង ក្រុមការងាររបស់ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព ចុះពិនិត្យ និងតាមដានការងាររបស់និស្សិតនៅតាមស្ថានីយ៍នីមួយៗដើម្បីស្វែងយល់ពី៖

  • វឌ្ឍនភាពការងារដែលភាគច្រើនផ្តោតទៅលើការងារបច្ចេកទេស ដូចជា ការធ្វើតេស្តទឹក ការគូសផែនទី ការពង្រីកបណ្ដាញចែកចាយ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅស្ថានីយ៍ ការធ្វើរបាយការណ៏ការងារ និងការសម្របសម្រួលជាដើម។
  • ស្ថានភាពស្នាក់នៅរបស់និស្សិតហាត់ការដែលជា អតិភាពចម្បងរបស់ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព។
  • កត្តារាំងស្ទះ​ និងដំណោះស្រាយ៖ សមត្ថភាពក្នុងការសម្របខ្លួន និងដោះស្រាយបញ្ហាប្រឈមប្រកបដោយភាពច្នៃប្រឌិត។
  • ទំនាក់ទំនងការងារ៖ ការធានាឱ្យបាននូវទំនាក់ទំនងល្អរវាងដៃគូពាក់ព័ន្ធ។

Ta Kot Water Supply
Teuk Chor Meanchey Water Supply
Lvea and Srogae water supply
Kompong Chomlong Water supply station
Koh dach Water Supply
Bek Chan Water Supply
Svay romeat Water Supply

សម្ធិផលការងារ

  • ការដោះស្រាយបញ្ហា៖ នៅតាមស្ថានីយ៍នីមួយៗមានបញ្ហាប្រឈមដែលនិស្សិតហាត់ការត្រូវប្រើប្រាស់សមត្ថភាពរបស់ពួកគេសម្របទៅតាមកាលៈទេសៈរៀងៗខ្លួន​ដើម្បីដោះស្រាយបញ្ហា។
  • ការធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក៖ និស្សិតហាត់ការបានសហការជាមួយបុគ្គលិកបច្ចេកទេសនៅស្ថានីយ៍ ក្នុងការធ្វើឱ្យប្រសើរឡើងនៅក្នុងដំណើរការធ្វើប្រព្រឹត្តិកម្មទឹក។ 
  • ការពង្រីកបណ្តាញទឹកទៅតាមខ្នងផ្ទះ
  • ការធ្វើការជាមួយសហគមន៍៖ និស្សិតហាត់ការក៏បានចូលរួមជាមួយសហគមន៍ ដោយប្រើជំនាញទំនាក់ទំនងរបស់ពួកគេដើម្បីអប់រំ អំពីការថែទាំប្រភពទឹក។
    •  

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងកម្មវិធីមួយនេះ។ ការរួមចំណែករបស់ភាគីពាក់ព័ន្ធពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការជំរុញបេសកកម្មនៅក្នុងវិស័យទឹកស្អាតរបស់យើងឱ្យបន្តទៅមុខ។

 [YLWA]ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ (CAPRED) និងអនុវត្តដោយ អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព។